Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្ដមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីបើកវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមាន់ស្រែ និងបន្លែ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ

ឯកឧត្ដមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីបើកវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមាន់ស្រែ និងបន្លែ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមាន់ស្រែ និងបន្លែ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ។

វេទិកានេះត្រូវបានអញ្ជើញចូលរួមដោយសិក្ខាកាម ១០២ នាក់ ក្នុងនោះមានស្ត្រី ២៧ នាក់ ដែលរួមមាន ៖ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ១៣ មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មន្ត្រីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) មន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រធាន និងសមាជិកសហគមន៍កសិកម្មមាន់ស្រែ និងបន្លែ តំណាងក្រុមហ៊ុនប្រមូលទិញមាន់ស្រែ និងបន្លែ និងមន្ត្រីអង្គការ IDE ។

វេទិកានេះបានរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយបានជួយធ្វើឱ្យអ្នកចូលរួម ដែលជាអ្នកផលិត (កសិករ និងសហគមន៍កសិកម្ម) អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកលក់ អ្នកនាំចេញ មន្ត្រីកសិកម្ម និងធនាគារ យល់គ្នា និងយល់អំពីតម្រូវការទីផ្សារ ឬ តម្រូវការរបស់អ្នកទិញកាន់តែច្បាស់ ហើយព្យាយាមធ្វើកិច្ចការដែលជាចំណែករបស់ខ្លួនឱ្យបានកាន់តែល្អ សំដៅទទួលបានលទ្ធផល និងផលចំណេញសមស្របទាំងអស់គ្នា ។ វេទិកានេះក៏បានផ្តល់ឱកាសក្នុងការបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងរវាងតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំង ២ ផងដែរ។

—————

Leave a Reply

Your email address will not be published.