ឯកឧត្ដមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីបើក Mekong Knowledge & Learning Fair នៅខេត្តសៀមរាប
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបើក Mekong Knowledge & Learning Fair ដែលមានប្រធានបទ “Enhancing Inclusive Climate Finance Services Towards Security and Prosperity” នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី ខេត្តសៀមរាប។
ព្រឹត្តិការណ៍នោះត្រូវបានអញ្ជើញចូលរួមដោយសិក្ខាកាម ៩៩ នាក់ ក្នុងនោះ មានស្ត្រី ១៨ នាក់ ដែលជាមន្ត្រី IFAD ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាក់ព័ន្ធ អ្នកគ្រប់គ្រង និងអនុវត្តគម្រោងនៅប្រទេស កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងសមាគមកសិករអាស៊ី ដែលគាំទ្រហិរញ្ញប្បទានដោយ IFAD ។
ព្រឹត្តិការណ៍នោះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ របស់បណ្តាប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអនុវត្តគម្រោង ដោយផ្តោតជាពិសេស លើហិរញ្ញប្បទានសម្រាប់បន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងប្រាក់ចំណូលរបស់កសិករដែលមានទំហំផលិតកម្មតូច។
—————