វេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីកសាងបណ្តាញកសិធុរកិច្ច នៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
នៅព្រឹកថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានអញ្ចើញជាអធិបតីក្នុងវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីកសាងបណ្តាញកសិធុរកិច្ច នៅទីរួមខេត្តកំពង់ធំ។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកពី ១០ខេត្តគោលដៅ មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម តំណាងធនាគារ ARDB ធនាគារ SME Bank គម្រោងដៃគូ សមាគមស្វាយចន្ទី សហព័ន្ធស្វាយចន្ទី សហគ្រាសធុនតូច និងមធ្យម ព្រមទាំងតំណាងសហគមន៍កសិកម្ម។
គោលបំណងនៃវេទិកានេះ គឺបង្កើនភាពជាដៃគូរ និងបណ្តាញកសិធុរកិច្ច រវាងតួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីពង្រឹងអាជីវកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម និងភាពជាដៃគូររវាងអ្នកនាំចេញ អ្នកកែច្នៃ និងអ្នកផលិត ប្រកបដោយការប្រកួតប្រជែង និងនិរន្តរភាព ព្រមទាំងទទួលបានសេវាកម្មហិរញ្ញប្បទាន (ប្រាក់កម្ចី)។
—————