មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម។
កម្មវិធីនេះស្ថិតនៅក្រោមអធិបតីភាព លោក ដក វាសនា អភិបាលរងស្រុក និងចូលរួមដោយលោក ជា នាត អនុប្រធានការិយាល័យសហគមន៍កសិកម្ម លោក យ៉ែម អូន មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម លោក ឌុល វុធ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរយ៉ាដាវ លោកមេឃុំបរខាំ ព្រមទាំងប្រជាកសិករ សរុបចំនួន ៦១នាក់ (ស្រី ២៦នាក់)។
លទ្ធផលនៃមហាសន្និបាតមានដូចខាងក្រោម៖
-កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មស្វាយអភិវឌ្ឍស្វាយចន្ទីបរខាំ”
-បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប (ស្រ្តី ២រូប)
-បោះឆ្នោតជ្រើសរើសបានគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៣រូប (ស្រ្តី ២រូប)
-កំណត់យកទីតាំងស្ថិតក្នុងភូមិព្រិលឃុំបរខាំជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
-មុខរបររបស់សហគមន៍មាន៖ ផលិតកម្មស្វាយចន្ទី ដំឡូងមី សណ្តែកសៀង ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម និងកែច្នៃផលិតផលស្វាយចន្ទី ។ល។
-អនុម័តប្រាក់ភាគហ៊ុន ១០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ១,០០០៛/គ្រួសារ។



