Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំចាប់ផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កិច្ចប្រជុំចាប់ផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចាប់ផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
============
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចាប់ផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)នៅ ទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក ក្រុម បេសកកម្មមើលថែ និងតម្រង់ទិស (IFAD) ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគមន៍អ៊ឺរ៉ុប ធនាគារ ARDB ធនាគារ SME មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង២១ រួមទាំងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ៨៥នាក់ (ស្រី ២៥នាក់)។
កិច្ចប្រជុំនេះមានគោលបំណងដូចតទៅ ៖ ១) ជម្រាបអំពីគោលបំណងរបស់ក្រុមបេសកកម្ម និងជំហររបស់ IFAD ២) ជម្រាបអំពីជំហរ និងការចូលរួមរបស់សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ៣) បកស្រាយ និងពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពដែលបានព្រមព្រៀងគ្នានៅក្នុងបេសកកម្មលើកមុន ៤) បកស្រាយ និងពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធី និង ៥) ពិនិត្យសម្រេចអំពីកម្មវិធីបេសកកម្ម
កិច្ចការទាំងនេះត្រូវបានលើក និងពិភាក្សាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ សំដៅធ្វើឱ្យបេសកកម្មអាចសម្រេចបាននូវគោលបំណងរបស់ខ្លួន ដូចដែលបានគ្រោងទុក។

Leave a Reply

Your email address will not be published.