មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ នៅក្នុងបរិវេណវត្តសំរោងប្រសិទ្ធិឫទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយមានការចូលរួមពីសមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរភូមិ ឃុំ ស្រុក សរុបចំនួន ១៥០ នាក់ (ស្រី ៨៦នាក់)។
+ លទ្ធផលនៃមហាសន្និបាត៖
– ប្រកាសអំពីគោលបំណង និងនីតិវិធីដែលត្រូវអនុវត្តនៅក្នុងដំណើរការមហាសន្និបាតកំណើតដំបូង
– ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប (ស្រី ៣រូប) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត
– អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់រទេះ”
– អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ នៅផ្ទះប្រធានសហគមន៍កសិកម្ម ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា
– បង្ហាញលក្ខន្តិកៈគំរូសហគមន៍កសិកម្ម និងបទបញ្ជាផ្ទៃក្នុងគំរូសហគមន៍កសិកម្ម
– ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និងអនុម័តប្រាក់ទិញភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
– អនុម័តមុខរបរសហគមន៍កសិកម្ម រួមមាន៖ បន្លែ ទីផ្សារ សេវាកម្ម និង ការទិញលក់ធាតុចូលកសិកម្ម
– រៀបចំរបាយការណ៍មហាសន្និបាត ដោយភ្ជាប់ជាមួយនូវបញ្ជីវត្តមាន របស់សមាជិកដែលបានចូលរួមក្នុងមហាសន្និបាតកំណើតដំបូង។
![photo_1_2024-09-27_16-09-20](https://i0.wp.com/aspirekh.org/wp-content/uploads/2024/09/photo_1_2024-09-27_16-09-20.jpg?fit=1280%2C960&ssl=1)
![photo_2_2024-09-27_16-09-20](https://i0.wp.com/aspirekh.org/wp-content/uploads/2024/09/photo_2_2024-09-27_16-09-20.jpg?fit=1280%2C960&ssl=1)
![photo_3_2024-09-27_16-09-20](https://i0.wp.com/aspirekh.org/wp-content/uploads/2024/09/photo_3_2024-09-27_16-09-20.jpg?fit=1280%2C960&ssl=1)
![photo_4_2024-09-27_16-09-20](https://i0.wp.com/aspirekh.org/wp-content/uploads/2024/09/photo_4_2024-09-27_16-09-20.jpg?fit=1280%2C960&ssl=1)
![photo_5_2024-09-27_16-09-20](https://i0.wp.com/aspirekh.org/wp-content/uploads/2024/09/photo_5_2024-09-27_16-09-20.jpg?fit=1280%2C960&ssl=1)