មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតនៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
កម្មវិធី ASPIRE-AT ខេត្តកំពត៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតនៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ដែលមានសមាសភាពអ្នកចូលរួម៖
-លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-មន្ត្រីនៃមន្ទីរកសិកម្មខេត្ត ៣នាក់
-មន្ត្រីកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ៤នាក់
-មន្ត្រីកសិកម្មស្រុក និងជាតំណាងលោកអភិបាលស្រុក ១នាក់
-លោកមេឃុំ លោកជំទប់ទី១ និងមេភូមិ ៤នាក់
-មន្ត្រីកសិកម្មឃុំ ១នាក់ និងកសិករ មានចូលរួមសរុប ១០៧នាក់/៦៨នាក់។
+លទ្ធផល៖
-បានធ្វើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មមានចំនួន ៨នាក់ (ស្រី ៥នាក់) ក្នុងនោះមានក្រុមប្រឹក្សាភិបាល ៥នាក់ (ស្រី ៣នាក់), គណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ (ស្រី ២នាក់)
-បានកំណត់អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ទៅតាមច្បាប់របស់សហគមន៍កសិកម្ម។