Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយគោលគំនិតនៃការបង្កើតសហគមន៍កសិកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងកសិករដាំដំណាំស្វាយចន្ទី ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កិច្ចប្រជុំផ្សព្វផ្សាយគោលគំនិតនៃការបង្កើតសហគមន៍កសិកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងកសិករដាំដំណាំស្វាយចន្ទី ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយ លោក លី ហាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មនៃកម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ បានសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយគោលគំនិតនៃការបង្កើតសហគមន៍កសិកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងកសិករដាំដំណាំស្វាយចន្ទី ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ដោយមានការចូលរួមពីលោក លី រមនា មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ លោកមេឃុំ ជំទប់ទី១ ឃុំជាំតាម៉ៅ លោកមេភូមិ និងកសិករដាំស្វាយចន្ទី សរុបចំនួន ១០៤នាក់ (ស្រី ១០នាក់)។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និងបង្ហាញអំពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្មជូនដល់អាជ្ញាធរមូលដ្ឋាន និងកសិករដាំដំណាំស្វាយចន្ទី នៅក្នុងឃុំជាំតាម៉ៅ លើចំនុចសំខាន់ៗដូចខាងក្រោម៖

– ការអនុវត្តកម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ

– មូលហេតុដែលត្រូវចងក្រងកសិករទៅជាសហគមន៍កសិកម្ម

– គោលបំណង និងគោលដៅនៃការបង្កើតសហគមន៍កសិកម្ម

– តម្លៃ និងគោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម

– រចនាសម្ព័ន្ធសហគមន៍កសិកម្ម

– មុខរបរសំខាន់សម្រាប់សហគមន៍កសិកម្ម

– ប្រភពហិរញ្ញវត្ថុសហគមន៍កសិកម្ម និង

– ផលប្រយោជន៍របស់សហគមន៍កសិកម្មចំពោះសមាជិក។

Leave a Reply

Your email address will not be published.