Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម​ នៅភូមិស្រែសំរោង​ ឃុំស្រែសំរោង​ ស្រុកជុំគិរី​ ខេត្តកំពត

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម​ នៅភូមិស្រែសំរោង​ ឃុំស្រែសំរោង​ ស្រុកជុំគិរី​ ខេត្តកំពត

កម្មវិធី ASPIRE-AT ខេត្តកំពត៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម​ នៅភូមិស្រែសំរោង​ ឃុំស្រែសំរោង​ ស្រុកជុំគិរី​ ដែលមានសមាសភាពចូលរួមមាន៖ លោក​ ចាន់​ រិទ្ធិ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក​ អ៊ូ​ រ៉ាឌី​ អភិបាលរងស្រុកជុំគិរី ក្រុមការងារកម្មវិធីASPIRE-AT​ និងទីប្រឹក្សាសម្របសម្រួលកម្មវិធី លោកប្រធានការិយាល័យកសិកម្មស្រុកជុំគិរី មន្ត្រីកសិកម្មឃុំ​ ក្នុងស្រុក​ ៣នាក់ លោកមេឃុំ​ មេភូមិ​ និងសមាជិកចូលរួមសុរប​ ៤២នាក់ (ស្រី ២៨នាក់)។

+គោលបំណង៖ ដើម្បីអនុម័តលើលក្ខិន្តិកៈ​ បទបញ្ជាផ្ទៃក្នុង​ និងកិច្ចការងារពាក់ព័ន្ធក្នុងសហគមន៍កសិកម្ម។

+លទ្ធផល៖

-បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មចំ​នួន ៨នាក់ (ក្រុមប្រឹក្សាភិបាល ៥នាក់ (ស្រី ៣នាក់)​​ និងគណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ (ស្រី ១នាក់)

-បានអនុម័តលើអាសយដ្ឋានសហគមន៍កសិកម្ម​ និងឈ្មោះសហគមន៍កសិកម្ម

-បានអនុម័តលើប្រាក់សមាជិកភាព​ និងប្រាក់ភាគហ៊ុន

-បានអនុម័តលើប្រភេទមុខរបរ៖​ ១.មុខរបរទីផ្សារ​ និង២.មុខរបរផ្គត់ផ្គង់

-បានអនុម័តលើការបែងចែកប្រាក់ចំណេញ​ ឬប្រាក់ភាគលាប​ ស្របតាមច្បាប់សហគមន៍កសិកម្ម

-កំណត់​ ៥ឆ្នាំក្នុងមួយអណត្តិ។

Leave a Reply

Your email address will not be published.