មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ “កសិករសង្កាត់និមិត្ត” ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT រួមជាមួយលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ គណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ លោក-លោកស្រីថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មានការចូលរួមពី លោក ស៊ូ បាន នាយកស្ដីទីរដ្ឋបាលក្រុងប៉ោយប៉ែត លោកប្រធាន និងអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងប៉ោយប៉ែត និងលោក ខាត់ ធា ចៅសង្កាត់និមិត្ត បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ “កសិករសង្កាត់និមិត្ត” ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលមានអ្នកចូលរួមសរុប ៦៩នាក់ (ស្រី ២២នាក់)។
+មហាសន្និបាតនេះ មានរបៀបវារៈដូចខាងក្រោម៖
– បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម
– បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម
– អនុម័តលើឈ្មោះសហគមន៍កសិកម្ម
– អនុម័តលើមុខរបរ
– អនុម័តលើតម្លៃភាគហ៊ុន និងតម្លៃចូលជាសមាជិករបស់សហគមន៍
– អនុម័តលើទីតាំងសហគមន៍កសិកម្ម។
+លទ្ធផល៖
– សម្រេចដាក់ឈ្មោះ “សហគមន៍កសិកម្មកសិករសង្កាត់និមិត្ត”
– អនុម័តលើតម្លៃភាគហ៊ុនគឺ ១០,០០០រៀល និងតម្លៃសមាជិកភាព ៥,០០០រៀល
– អនុម័តលើមុខរបរ៖១.ទិញលក់ធាតុចូលកសិកម្ម ២.ទិញលក់ផលិតផលកសិកម្ម ៣.កែឆ្នៃផលិតផលកសិកម្ម
– អនុម័តសម្រេចយកទីតាំងនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។