Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់កម្មវិធី ASPIER-AT នៅទីរួមខេត្តមណ្ឌលគិរី

សិក្ខាសាលាស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់កម្មវិធី ASPIER-AT នៅទីរួមខេត្តមណ្ឌលគិរី

កម្មវិធី ASPIRE-AT ៖
—————
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់កម្មវិធី ASPIER-AT នៅទីរួមខេត្តមណ្ឌលគិរី។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម ធនាគារ ARDB ធនាគារ SME មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង២១ រួមទាំងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន១២៨នាក់ (ស្រី ២៣នាក់)។
សិក្ខាសាលានេះមានគោលបំណង៖
• ពិនិត្យសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់អង្គភាពអនុវត្តកម្មវិធី ASPIRE-AT
• ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលសំខាន់ៗដែលកម្មវិធី ASPIRE-AT ត្រូវសម្រេចឲ្យបាន។

សិក្ខាសាលានេះសម្រេចបានលទ្ធផលដូចខាងក្រោម៖
• អង្គសិក្ខាសាលាបានព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់លេខាធិការដ្ឋានកម្មវិធី អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង២១
• សិក្ខាកាមបានយល់ដឹងបន្ថែមអំពីកម្មវិធី និងវឌ្ឍនភាពនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ហារាំងស្ទះ និងកិច្ចការដែលត្រូវអនុវត្តបន្ត។

Leave a Reply

Your email address will not be published.