មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មថ្មី សម្រាប់ផលិតកម្មពោតក្រហម នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មថ្មី សម្រាប់ផលិតកម្មពោតក្រហម នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអ្នកចូលរួមសរុប ៦៥នាក់ (ស្រី ៤០នាក់)។
លទ្ធផលនៃមហាសន្និបាតនេះបាន
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ៥នាក់ (ស្រី ២នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ (ស្រី ១នាក់)
-បោះឆ្នោតជ្រើសរើសយកឈ្មោះសហគមន៍ថា “សហគមន៍កសិកម្មពោតក្រហមស្ទឹងកាច់មហាសាមគ្គី”
-តំលៃភាគហ៊ុន ក្នុង១ហ៊ុន ៥០០០០រៀល
-ប្រាក់សមាជិកភាព ១០០០០រៀល ក្នុង១នាក់
-ជ្រើសរើសទីតាំងសហគមន៍បណ្តោះអាសន្ន គឺផ្ទះលោក ស៊ុក ក វ៉ាន់ ប្រធានសហគមន៍កសិកម្ម នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
-មុខរបររបស់សហគមន៍រួមមាន៖ ១.ទិញ-លក់ពោត ២.លក់អង្ករ និងគ្រឿងទេស ៣.ទិញ-លក់ធាតុចូលកសិកម្ម និង ៤.ធ្វើឥណទានកសិកម្ម។