September 9, 2024
ការអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំដោយលោក សរ ចាន់ធី ប្រធានការិយាល័យស្រាវជ្រាវអភិវឌ្ឍ បច្ចេកវិទ្យាការពារដំណាំ និងវិនិច្ឆ័យសមាសភាពចង្រៃ ព្រមទាំងសហការីចំនួន ៣រូប បានទៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេនក្នុងគោលបំណងរៀបចំចងក្រងបញ្ជីសមាសភាពចង្រៃដែលជាមូលដ្ឋានគ្រឹះក្នុងការចចារពង្រីកទីផ្សារទុរេនរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ដោយមានការគាំទ្រពីកម្មវិធី ASPIRE-AT ។