មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិសក្ការៈ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយ លោក ឈឹម សុនា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ទៅសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ដោយមានការអញ្ជើញចូលរួមដោយតំណាងអាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធសរុបចំនួន ១១០នាក់ (ស្រី ៤៦នាក់)។
មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
– កំណត់ឈ្មោះសហគមន៍កសិកម្ម
– បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍
– កំណត់មុខរបរ
– កំណត់ប្រាក់ភាគហ៊ុន
– ការបែងចែកប្រាក់ភាគលាភ។
លទ្ធផល៖ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងបានអនុម័តការងារដូចខាងក្រោម៖
១. ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
– ក្រុមប្រឹក្សាភិបាល៖ ចំនួន ៧រូប (ស្រី ២រូប)
– គណៈកម្មាធិការត្រួតពិនិត្យ៖ ចំនួន ៥រូប (ស្រី ១រូប)
២. ការអនុម័ត/សម្រេច
– ឈ្មោះសហគមន៍កសិកម្ម៖ សហគមន៍កសិកម្មចំរើនសាមគ្គីមានជ័យ
– ទីតាំង៖ ភូមិសក្ការៈ ឃុំពោធិចំរើន ស្រុកបសេដ្ឋ
– ប្រាក់ភាគហ៊ុន៖ ១០ ០០០រៀល/ហ៊ុន
– ប្រាក់សមាជិកភាព៖ ៣០០០រៀល/គ្រួសារ
– មុខរបរ៖ ចិញ្ចឹមមាន់ ទិញស្រូវ ដាំបន្លែ វារីវប្បកម្ម និងកែច្នៃ
– ការបែងចែកប្រាក់ភាគលាភ (ដូចមានលំអិតក្នុងលក្ខន្តិកៈ)។