មហាសន្និបាតកំណើតដំបូង បង្កើតសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង ៦ភូមិ ក្នុងឃុំមរកត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ថុន សូរីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ផេង សុវណ្ណបូព៍ា ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៍កសិកម្ម លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជាំក្សាន្ដ ព្រមទាំងទីប្រឹក្សាសម្របសម្រួលកម្មវិធី បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូង បង្កើតសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង ៦ភូមិ ក្នុងឃុំមរកត នៃស្រុកជាំក្សាន្ដ ដែលមានអ្នកចូលរួមសរុប ៩៨គ្រួសារ (ស្រី្តជាមេគ្រួសារ ៦៧គ្រួសារ)។
លទ្ធផលមហាសន្និបាតកំណើតដំបូងបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មមរកតមុំបី”
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងជំនួយការសហគមន៍ចំនួន ២រូប
- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប
- កំណត់យកទីតាំងនៅភូមិសែនតេជះ ឃុំមរកត ក្នុងស្រុកជាំក្សាន្ដ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
- មុខរបររបស់សហគមន៍មាន៖ ជំនួញទីផ្សារទិញលក់កសិផល (ចន្ទី, ដំឡូងមី, ស្រូវ, សណ្ដែកសៀង…) ផ្គត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ, ជី, ថ្នាំកសិកម្ម)សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
- អនុម័តប្រាក់ភាគហ៊ុន ៥០,០០០៛ក្នុង១ហ៊ុន និងប្រាក់សមាជិកភាព ៥,០០០៛ ក្នុងមួយគ្រួសារ អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
- ការបែងចែកប្រាក់ចំណេញ៖
– មូលនិធិបម្រុង ២០%
– មូលនិធិបណ្តុះបណ្តាល ៣%
– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍ ២៨%
– មូលនិធិលើកទឹកចិត្ត(សមាជិក) ១%
– មូលនិធិអភិវឌ្ឍន៍មុខជំនួញ ១៦%
– ប្រាក់ភាគលាភ (សមាជិក) ៣០%
– មូលនិធិសង្គម និងកុមារ ២%។
ក្រុមការងារក៏បានណែនាំអំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍ និងណែនាំអំពីការចុះបញ្ជីស្នាមចំណូលចំណាយ។