Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតប្រចាំឆ្នាំនៃសហគមន៍កសិកម្មសម្បទាននិកឃុំសំបុក-ចង្រ្កង់ ដាំដំណាំស្វាយចន្ទី នៅភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

មហាសន្និបាតប្រចាំឆ្នាំនៃសហគមន៍កសិកម្មសម្បទាននិកឃុំសំបុក-ចង្រ្កង់ ដាំដំណាំស្វាយចន្ទី នៅភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ

កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលរៀបចំមហាសន្និបាតប្រចាំឆ្នាំនៃសហគមន៍កសិកម្មសម្បទាននិកឃុំសំបុក-ចង្រ្កង់ ដាំដំណាំស្វាយចន្ទី នៅភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី មានអ្នកចូលរួមសរុប ៦៧នាក់ (ស្រី ៤២នាក់) ដោយមានការចូលរួមពី៖

១. លោក កៅ ផល្លាប្រធានសហគមន៍កសិកម្មសម្បទានិកឃុំសំបុក-ចង្រ្កង់

២. លោកស្រី ស្រី លក្ខ័ តំណាងអង្គការGIZប្រចាំនៅខេត្តក្រចេះ

៣. លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីនៃកម្មវិធី ASPIRE-AT

៤. លោក ប៉ាក សំណាង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

៥. លោក អ៊ុំ សុខចំរើន ទីប្រក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ។

លទ្ធផលនៃមហាសន្និបាតនេះបាន៖

១.ធ្វើរបាយការណ៍អំពីស្ថានភាពហិរញ្ញវត្ថុ

២.ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងសមាជិកគណៈកម្មាធិការត្រួតពិនិត្យថ្មី

៣.ធ្វើបច្ចុប្បន្នភាពមុខរបរ (ដំណាំស្វាយចន្ទី) ចូលរួមក្នុងកម្មវិធី ASPIRE-AT

៤.រំលឹកប្រាក់បង់សមាជិកភាព ប្រាក់ភាគហ៊ុន និងការបែងចែកប្រាក់ភាគលាភ

=>សមាជិកសមាជិការនៃអង្គមហាសន្និបាតបានទទួលការផ្សព្វផ្សាយបន្ថែមអំពីកម្មវិធី ASPIRE-AT ។

Leave a Reply

Your email address will not be published.