September 4, 2024
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅស្រុកសេសាន ឃុំភ្លុក ដែលមានអ្នកចូលរួមចំនួន 146នាក់ (ស្រី 115នាក់)។
លទ្ធផលសម្រេចបាន៖
– បោះឆ្នោតអនុម័តលើឈ្មោះសហគមន៍កសិកម្ម (សហគមន៍កសិកម្មមាន់ស្រែឃុំភ្លុក)
– បោះឆ្នោតអនុម័តលើប្រាក់ភាគហ៊ុន (10,000រៀល) និងប្រាក់សមាជិកភាព (2,000រៀល)
– បោះឆ្នោតថ្នាក់ដឹកនាំសហគមន៍កសិកម្ម៖
» ក្រុមប្រឹក្សាភិបាលចំនួន 05រូប (ស្រី 03រូប)
» គណៈកម្មាធិការត្រួតពិនិត្យចំនួន 03រូប
– បានប្រមូលពាក្យចូលជាសមាជិកចំនួន 69ពាក្យ។