មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មពោតក្រហម នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយ លោក បុល ប៊ុន ប្រធានការិយាល័យកសិឧស្សាហកម្ម លោក ស៊ុយ មន អនុប្រធានការិយាល័យពេទ្យសត្វ លោក ឆុង វ៉ៃ និងលោក ខុន វុទ្ធី មន្រ្តីមន្ទីរកសិកម្ម និងគាំទ្រកិច្ចការបច្ចេកទេសទូទៅដោយ លោក កែវ ចាន់តារា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកទីប្រឹក្សា បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មពោតក្រហម នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ក្នុងមហាសន្និបាតនេះក៍មានការចូលរួមពី លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ស្រី អ៊ុក លង្ការ អនុប្រធានមន្ទីរកសិកម្ម លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន លោក សួស សុខា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន លោក សាង សុធី មន្រ្តីទទួលបន្ទុកគណនេយ្យ និង M&E ព្រមទាំងសមាជិកសហគមន៍ចូលរួមសរុបចំនួន ៦៣នាក់ (ស្រី ៣៤នាក់)។
ជាលទ្ធផលនៃមហាសន្និបាតសម្រេចបាន៖
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន ៥នាក់ (ស្រី ២នាក់)
-គណៈកម្មាធិការត្រួតពិនិត្យបាន ៣នាក់ (ស្រី ២នាក់)
-បោះឆ្នោតជ្រើសរើសយកឈ្មោះសហគមន៍ “សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី”
-តំលៃភាគហ៊ុន ក្នុង១ហ៊ុន ៥០០០០រៀល និងប្រាក់សមាជិកភាព ១០០០០រៀលក្នុង១នាក់
-ជ្រើសរើសទីតាំងសហគមន៍បណ្តោះអាសន្ន ដោយដាក់នៅផ្ទះលោកស្រី វ៉ាត ចន្នី ជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ នៅក្នុងភូមិទឹកផុស
-សហគមន៍បានកំណត់យកមុខរបរចំនួន៣ រួមមាន៖ ១.ប្រមូលទិញពោតដំឡូងមី ២.ផ្គត់ផ្គង់ធាតុចូលកសិកម្ម និង ៣.កែច្នៃផលិតផលកសិកម្ម។