Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅស្រុកទឹកឈូ ខេត្តកំពត

ការអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅស្រុកទឹកឈូ ខេត្តកំពត

កម្មវិធី ASPIRE-AT ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំដោយលោក អឿន សំអុល អនុប្រធានការិយាល័យស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកវិទ្យាការពារដំណាំ និងវិនិច្ឆ័យសមាសភាពចង្រៃ និងសហការីចំនួន ៣រូប ទៅស្រុកទឹកឈូ ខេត្តកំពត ដើម្បីធ្វើការអង្កេតតាមដាន និងប្រមូលសំណាកសមាសភាពចង្រៃលើដំណាំទុរេន នៅក្នុងប្រទេសកម្ពុជា ដើម្បីចងក្រងបញ្ជីសមាសភាពចង្រៃនេះជាមូលដ្ឋានគ្រឹះ ក្នុងការចចារពង្រីកទីផ្សារទុរេនរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយទទួលលទ្ធផលមានដូចតទៅ៖ សំណាកសត្វល្អិតរួម (ទាំងសំណាកសត្វល្អិតចង្រៃលើដំណាំទុរេន ព្រមទាំងមិនមែនលើដំណាំទុរេន និងសត្វល្អិតមានប្រយោជន៍) ចំនួន ៥៧សំណាក សំណាកជម្ងឺរួមមាន ០៩សំណាក សំណាកណេម៉ាតូត (ទាំងសំណាកដី និងសំណាកឫសដំណាំទុរេន) ចំនួន២០សំណាក និងសំណាកស្មៅចង្រៃរួម ០៧សំណាក។

Leave a Reply

Your email address will not be published.