មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលប្រជុំឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីសមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរភូមិ ឃុំ ស្រុក។
+ លទ្ធផលនៃមហាសន្និបាត៖
– ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប (ស្រី ៣រូប) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប (ស្រី ១រូប) ដែលត្រូវបានបោះឆ្នោតជ្រើសរើស
– អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មមាន់ស្រែទឹកថ្លា”
– អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ នៅផ្ទះប្រធានសហគមន៍កសិកម្ម ស្ថិតក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់
– បង្ហាញលក្ខន្តិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូសហគមន៍កសិកម្ម
– ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និងអនុម័តប្រាក់ទិញភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
– អនុម័តមុខរបរសហគមន៍កសិកម្មរួមមាន៖ មាន់ស្រែ ទីផ្សារ សេវាកម្ម និងការទិញលក់ធាតុចូលកសិកម្ម
– រៀបចំរបាយការណ៍មហាសន្និបាត ដោយភ្ជាប់ជាមួយនូវបញ្ជីវត្តមានរបស់អ្នកចូលរួមក្នុងមហាសន្និបាតកំណើតដំបូង។