Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងបរិវេណវត្តបទុមមុនីរង្សី (ដូនម៉ៅ) ភូមិដូនម៉ៅក្រោម ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ដោយមានការចូលរួមជាកិត្តិយសពីលោកផាន់ ផា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ លោកជំទប់ទី១ ឃុំទន្លេបិត លោកមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទន្លេបិតសរុបចំនួន ១៥៤នាក់ (ស្រី ៣៩នាក់)។

មហាសន្និបាតសម្រេចបានលទ្ធផល​ ដូចខាងក្រោម៖

  • ឈ្មោះសហគមន៍កសិកម្មថា “ សហគមន៍កសិកម្មទន្លេបិតសែនជ័យ “
  • អាសយដ្ឋានទីស្នាក់ការ ៖ ភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
  • មុខរបររបស់សហគមន៍មាន ៖

– ផលិតកម្មកសិកម្ម ៖ ផលិតកម្មពោត ផលិតកម្មស្រូវពូជ ផលិតកម្មស្រូវចំណី និងចិញ្ចឹមគោ

– កសិឧស្សាហកម្ម ៖ សម្ងួតពោត កិនអង្ករលក់ និងកែច្នៃងៀតគោ

– កសិពាណិជ្ជកម្ម ៖ ទីផ្សារពោត ទីផ្សារស្រូវ និងអង្ករ ធ្វើទីផ្សារសត្វ និងផ្គត់ផ្គង់ធាតុចូលកសិកម្ម

– សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម ៖ ផ្តល់សេវាកម្មបច្ចេកទេសកសិកម្មដល់សមាជិក និងសេវាប្រាក់ឥណទានកសិកម្មដល់សមាជិក។

  • ប្រាក់សមាជិកភាព ៥ ០០០រៀលក្នុងមួយឆ្នាំ
  • ប្រាក់ភាគហ៊ុន ៥០ ០០០រៀល
  • ការបែងចែកប្រាក់ចំណេញសុទ្ធ ៖

– មូលនិធិបម្រុង ក្នុងកម្រិត២០%

– មូលនិធិបណ្តុះបណ្តាល ក្នុងកម្រិត៣%

– ប្រាក់ភាគលាភ ក្នុងកម្រិត ៥០%

– មូលនិធិអភិវឌ្ឍមុខជំនួញ ក្នុងកម្រិត ១០%

– មូលនិធិទ្រទ្រង់ការដឹកនាំសហគមន៍កសិកម្ម ក្នុងកម្រិត ១០%

– មូលនិធិរង្វាន់សរសើរ និងសុខមាលភាព ក្នុងកម្រិត ៣% និង

– មូលនិធិសង្គម ក្នុងកម្រិត ៤%។

  • បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៧រូប (ស្រ្តី ០១រូប) និង
  • បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប (ស្រ្តី ០១រូប)។

Leave a Reply

Your email address will not be published.