Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ ស្វាយរៀង និងខេត្តពោធិ៍សាត់

កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ ស្វាយរៀង និងខេត្តពោធិ៍សាត់

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ ស្វាយរៀង និងខេត្តពោធិ៍សាត់៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖

១).ខេត្តព្រះសីហនុ ស្រុកព្រៃនប់ ឃុំទឹកថ្លា ភូមិព្រែកប្រស់ សង្កែព្រែកទាល់ និងភូមិកំពង់ចិន មានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៧៥នាក់)។

 

២).ខេត្តកំពង់ស្ពឺ ស្រុកគងពិសី ឃុំវាល មានអ្នកចូលរួមសរុប ១៥៣នាក់ (ស្រី ៨០នាក់) និងស្រុកបសេដ្ឋ ឃុំពោធិចំរើន មានអ្នកចូលរួមសរុប ១៣៦នាក់ (ស្រី ៦៧នាក់)។

 

៣).ខេត្តតាកែវ ស្រុកកោះអណ្តែត ឃុំក្រពុំឈូក ភូមិបេង មានអ្នកចូលរួមសរុប ៥៥នាក់ (ស្រី ៣៩នាក់)។

 

៤).ខេត្តស្វាយរៀង ស្រុកស្វាយជ្រំ ឃុំក្រោលគោ ភូមិបន្លាស្អិត មានអ្នកចូលរួមសរុប ៥៤នាក់ (ស្រី ១៨នាក់)។

 

៥).ខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញ ឃុំព្រងិល ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង មានកអ្នកចូលរួមសរុប ១៦៤នាក់ (ស្រី ១០១នាក់)។

 

គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.