មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ស្ថិតក្នុងបរិវេណវត្តចន្ទគិរី ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម ស្ថិតក្នុងបរិវេណវត្តចន្ទគិរី ឃុំល្វាក្រាំង ស្រុកវ៉ារិន មានអ្នកចូលរួមសរុប ៩៤នាក់ (ស្រី ៦៥នាក់)។
លទ្ធផលមហាសន្និបាត មានដូចខាងក្រោម៖
• កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មល្វាក្រាំងអភិវឌ្ឍ”
• បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
• បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
• កំណត់យកទីតាំងស្ថិតក្នុងភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
• មុខរបររបស់សហគមន៍មាន៖ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម និងឥណទានខ្នាតតូច ។ល។
• អនុម័តប្រាក់ភាគហ៊ុន ៣០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាព ៣,០០០៛/គ្រួសារអនុម័តលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង
•ការបែងចែកប្រាក់ចំណេញ។