មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ក្រោមអធិបតីភាពកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ម៉ី សុផល្លី អភិបាលរងស្រុករលាប្អៀរ ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋទាំង ១២ភូមិ សរុបចំនួន ១១៣នាក់ (ស្រី ៦១នាក់)។
II.សកម្មភាព
១/បានណែនាំពីគោលបំណងនៃការធ្វើមហាសន្និបាតកំណើតដំបូងនេះ បង្ហាញសមាសភាពឈរឈ្មោះបោះឆ្នោត និងណែនាំអំពីរបៀបបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ព្រមទាំងគណៈកម្មាធិការត្រួតពិនិត្យ
២/ការជ្រើសរើសឈ្មោះសហគមន៍កសិកម្ម និងមុខរបរ
៣/ការអនុម័តលើប្រាក់សមាជិកភាព និងប្រាក់ភាគហ៊ុន។
III.លទ្ធផល
ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតនិងការសម្រេចចុងក្រោយរបស់អង្គសន្និបាតបានសម្រេចជ្រើសរើស៖
-សមាសភាពក្រុមប្រឹក្សាភិបាលចំនួន០៧នាក់ (ស្រី ០៥នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ០៥នាក់ (ស្រី ០២នាក់)
-ឈ្មោះ <សហគមន៍កសិកម្មពង្រអភិវឌ្ឍន៍> មានមុខរបរដាំបន្លែ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់ធាតុចូលកសិកម្ម
-ប្រាក់សមាជិកភាព ១០ ០០០រៀល/ម្នាក់ និងប្រាក់ភាគហ៊ុន ៣០ ០០០រៀល/ហ៊ុន។