កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តព្រះវិហារ កណ្ដាល តាកែវ ព្រះសីហនុ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ កណ្ដាល តាកែវ ព្រះសីហនុ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តព្រះវិហារ ស្រុកឆេប ឃុំកំពង់ស្រឡៅមួយ ដោយមានប្រាំភូមិ មានអ្នកចូលរួមសរុប ១៤៥នាក់ (ស្រី ៦៥នាក់)។
២).ខេត្តកណ្ដាល ស្រុកខ្សាច់កណ្ដាល ឃុំរកាជន្លឹង ភូមិរកា១ មានអ្នកចូលរួមសរុប ១២នាក់ (ស្រី ១នាក់)។
៣).ខេត្តតាកែវ៖ សហគមន៍កសិកម្មពន្លឺ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង មានអ្នកចូលរួមសរុប ៥៣នាក់ (ស្រី ៣៥នាក់) និងសហគមន៍កសិកម្មធ្លកដំណាក់លួង នៅភូមិធ្លកដំណាក់លួង ឃុំជំរះពេន ស្រុកសំរោង មានអ្នកចូលរួមសរុប ៤៥នាក់ (ស្រី ១៨នាក់)។
៤).ខេត្តព្រះសីហនុ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ដោយមានភូមិចំនួន ៦ មានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៧៥នាក់)។
៥).ខេត្តឧត្តរមានជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ដោយមានភូមិចំនួន ១០ភូមិ មានអ្នកចូលរួមសរុប ១៥នាក់។
៦).ខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញ ឃុំបាក់ចិញ្ចៀន មានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ៧នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។