Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តក្រចេះ កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តព្រះសីហនុ

កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តក្រចេះ កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តក្រចេះ កំពង់ស្ពឺ ឧត្តរមានជ័យ និងខេត្តព្រះសីហនុ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖

១).ខេត្តក្រចេះ ស្រុកឆ្លូង ឃុំកោះតាស៊ុយ ភូមិកណ្តាលកោះតាស៊ុយ មានអ្នកចូលរួមសរុប ១៧នាក់ (ស្រី ៨នាក់) និងស្រុកព្រែកប្រសព្វ ឃុំសោប ៧ភូមិ មានអ្នកចូលរួមសរុប ៨១ នាក់ (ស្រី ៣៦នាក់)។

 

២).ខេត្តកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំព្រៃរំដួល ភូមិព្រំតោស មានអ្នកចូលរួមសរុប ១៦នាក់/ស្រី ៤នាក់ និងស្រុកសាមគ្គីមុនីជ័យ ឃុំជំពូព្រឹក្ស មានអ្នកចូលរួមសរុប ១២នាក់ (ស្រី ៦នាក់)។

 

៣).ខេត្តឧត្តរមានជ័យ ក្រុងសំរោង សង្កាត់កូនគ្រៀល មានអ្នកចូលរួមសរុប ១១នាក់ (ស្រី ០៣នាក់)។

 

៤).ខេត្តព្រះសីហនុ ស្រុកព្រៃនប់ ឃុំបឹងតាព្រហ្ម មានអ្នកចូលរួមសរុប ២១នាក់ (ស្រី ២នាក់)។

 

គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.