Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតនៅក្នុងវត្តមន្នីសាលព្រឹក ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតនៅក្នុងវត្តមន្នីសាលព្រឹក ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត រៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតនៅក្នុងវត្តមន្នីសាលព្រឹក ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក និងសមាជិកសហគមន៍កសិកម្ម។

លទ្ធផលនៃមហាសន្និបាតកំណើតដំបូង៖

–  ប្រកាសអំពីគោលបំណង និងនីតិវិធីដែលត្រូវអនុវត្តនៅក្នុងដំណើរការមហាសន្និបាត

–  ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប និង គណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត

–  អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងអណ្តូងថ្ម”

–  អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ នៅផ្ទះប្រធានសហគមន៍ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់

–  បង្ហាញលក្ខន្តិកៈគំរូសហគមន៍កសិកម្ម និងបទបញ្ជាផ្ទៃក្នុងគំរូសហគមន៍កសិកម្ម

–  ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និង អនុម័តប្រាក់ទិញភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ

–  អនុម័តមុខរបរសហគមន៍រួមមាន៖ បន្លែ ទីផ្សារ សេវាកម្ម ឥណទាន និងទិញ-លក់ធាតុចូលកសិកម្ម

–  សំណួរ និងចម្លើយ

–  និងបានរៀបចំរបាយការណ៍មហាសន្និបាត ដោយភ្ជាប់ជាមួយនូវបញ្ជីវត្តមាន រួមជាមួយហត្ថលេខារបស់សមាជិក ដែលបានចូលរួមក្នុងមហាសន្និបាត។

Leave a Reply

Your email address will not be published.