មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកំពង់រាប ស្រុកកោះសូទិន ដោយចូលរួមជាអធិបតីដោយ លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក លឿង រាម៉ូ អភិបាលស្រុករង ស្រុកកោះសូទិន និងមានការចូលរួមពីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកកោះសូទិន ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្ម សរុប ១១៦នាក់ (ស្រី ២៨នាក់)។
លទ្ធផលមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
• អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកំពង់រាបអភិវឌ្ឍន៍”
• បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប (ស្រី ២រូប)
• បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប (ស្រី ១រូប)
• អនុម័តទីតាំងសហគមន៍ ស្ថិតក្នុងភូមិកំពង់រាបក្នុង ឃុំកំពង់រាប ស្រុកកោះសូទិន ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍ថ្មី
• អនុម័តមុខរបរសហគមន៍រួមមាន៖ ដាំពោត បន្លែ ទីផ្សារ សេវាកម្ម ឥណទាន ទិញលក់ធាតុចូលកសិកម្ម។
• អនុម័តប្រាក់ភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
• ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាត នេះតទៅ។
កម្មវិធីមហាសន្និបាតនេះ ត្រូវបានបញ្ចប់ដោយជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក។