Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវាក់តម្លៃបន្លែ

កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវាក់តម្លៃបន្លែ

“កម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវាក់តម្លៃបន្លែ”
——————
ខេត្តសៀមរាប៖ ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានរៀបចំកម្មវិធីសិក្សាពីកសិករជោគជ័យ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជោគជ័យ នៃខ្សែច្រវាក់តម្លៃបន្លែ នៅអេកូកសិដ្ឋានរបស់លោក ឈាវ ហុង ភូមិបត់ដង្កា ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី និងមានការចូលរួមពីលោក ប៉ែន ប៉ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី ព្រមទាំងកសិករនាំមុខមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងខេត្តព្រះសីហនុ ដែលមានសមាជិកសរុប ២១នាក់ (ស្រី ០៤នាក់)។

កម្មវិធីសិក្សានេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៅដល់កសិករនាំមុខអំពីខ្សែច្រវាក់តម្លៃបន្លែ សម្រាប់ជាមូលដ្ឋានក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យទាំងអស់ ទៅដល់សហគមន៍កសិកម្មគោលដៅរបស់ខ្លួនវិញ។=>ការចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្ដែងដូចជា៖
ថ្ងៃទី១៖
– របៀបធ្វើទីផ្សារបន្លែ
– បច្ចេកទេសដាំដុះបន្លែ (ក្នុងផ្ទះសំណាញ់ និងទីវាល) និងវិធានការដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ថ្ងៃទី២៖
– ការអនុវត្តស្ដង់ដារ GAP (ការប្រើប្រាស់ជី និងថ្នាំគីមី)
– វិធីសាស្ត្រការពារសត្វល្អិត ការព្យាបាលជំងឺ និងការផលិតជី (កំប៉ុស្ដិ៍ អកម៉ូន EM) សម្រាប់បន្លែ។
ថ្ងៃទី៣៖
– បច្ចេកទេសក្រោយពេលប្រមូលផល និងការកែច្នៃបន្លែ
– ការគ្រប់គ្រងកសិដ្ឋានបន្លែ។

Leave a Reply

Your email address will not be published.