Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើនឃុំទ្រាស ស្ថិតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

មហាសន្និបាតបង្កើតសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើនឃុំទ្រាស ស្ថិតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត រួមជាមួយលោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ទុ ពុយ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រ្តីអនុវត្តន៍កម្មវិធី លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ គណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ លោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ម៉ៅ វុត្ថារី លោក សេង ជឺឃីម និងលោកស្រី ទន់ សម្ភស្ស មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយ រដ្ឋបាលឃុំទ្រាស បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើនឃុំទ្រាស ស្ថិតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ដោយមានសមាសភាពចូលរួមពីលោក លឿង សុភ័ក្ត្រ អភិបាលស្រុកស្វាយចេក លោក ជា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក លោក នួន សុភា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយចេក លោក ខូ សុណា មេឃុំទ្រាស លោក ថា ធួត មន្រ្តីកសិកម្មឃុំទ្រាស និងមានការចូលរួមពីសមាជិកសហគមន៍សរុបចំនួន ៥៣នាក់ (ស្រី ១១នាក់)។

របៀបវារៈ នៃអង្គមហាសន្និបាត៖

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ

អនុម័តបញ្ចូលមុខរបរដល់សហគមន៍កសិកម្ម តម្លៃភាគហ៊ុន និងសមាជិកភាព

អនុម័តបញ្ចូលសមាជិក ១៥០គ្រួសារក្នុងសហគមន៍កសិកម្មអភិវឌ្ឃន៍រីកចម្រើនឃុំទ្រាស ជួយគាំទ្រសហគមន៍កសិកម្ម ដើម្បីឱ្យគ្រប់លក្ខខណ្ឌនៃកម្មវិធី ASPIRE-AT

Leave a Reply

Your email address will not be published.