July 31, 2024
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មអភិវឌ្ឍន៍ចន្ទីភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានកម្មវិធីថ្នាក់ខេត្ត រួមជាមួយលោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ស ធារី មន្រ្តីទទួលបន្ទុកតាមដាននិងត្រួតពិនិត្យ និង លោក ខាន់ គឹមស៊ាង ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានសហការជាមួយអជ្ញាធរភូមិ ឃុំ ស្រុក និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មអភិវឌ្ឍន៍ចន្ទីភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ មានអ្នកចូលរួមសរុប ៨៤នាក់ (ស្រី ៤២នាក់)។
ជាលទ្ធផល៖ បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍ជាផ្លូវការ ត្រា និងបានលើកស្លាកសហគមន៍។