មហាសន្និបាតបង្កើតសហគមន៍កសិកម្មត្រស់សាមគ្គី នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល និងសហគមន៍កសិកម្មពាមឯកសាមគ្គី នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលស្រុកថ្មគោល រដ្ឋបាលឃុំអូតាគី និងរដ្ឋបាលស្រុកឯកភ្នំ រដ្ឋបាលឃុំពាមឯក រៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្មត្រស់សាមគ្គី នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល និងសហគមន៍កសិកម្មពាមឯកសាមគ្គី នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។
១).ស្រុកថ្មគោល-ឃុំអូរតាគី៖ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក នូសម្បត្តិ អភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល មានការចូលរួមពីលោក ពេក គុំ មេឃុំអូរតាគី លោកស្រី ផាង ស៊ីសូភា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកស្រី ហូ ហៀប មន្ត្រីការិយាល័យអភិវឌ្ឃន៍សហគមន៍ លោក ជឹម ដារារដ្ឋ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក រុំ រ៉ា ទីប្រឹក្សាសម្របសម្រួលនៃកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត និងប្រជាកសិករ សរុប ៦៦នាក់ (ស្រី ២៣នាក់)។
២).ស្រុកថ្មឯកភ្នំ-ឃុំពាមឯក៖ កម្មវិធីនេះស្ថិតនៅក្រោមអធិបតីភាព លោក ចាប សុធាំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ មានការចូលរួមពីលោកស្រី ឆេត ឆេម៉ា ជំទប់ទី១នៃឃុំពាមឯក លោកស្រី ហូ ហៀប មន្ត្រីការិយាល័យអភិវឌ្ឃន៍សហគមន៍ លោក ជឹម ដារារដ្ឋ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក រុំ រ៉ា ទីប្រឹក្សាសម្របសម្រួលនៃកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ព្រមទាំងប្រជាកសិករ សរុប ៨៧នាក់ (ស្រី ២៩នាក់)។