July 19, 2024
ការពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មមេលំសាមគ្គីរុងរឿង ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មមេលំសាមគ្គីរុងរឿង ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT នៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុប ២១នាក់ (ស្រី ១៧នាក់)។ សហគមន៍កសិកម្មនេះ មានសមាជិកសរុបចំនួន ៣៧៧គ្រួសារ។
ជាលទ្ធផលសម្រេចបានរួមមាន៖
– បានណែនាំអំពីគោលបំណងនៃការពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្ម ដល់អ្នកចូលរួម
– បានផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធី ASPIRE-AT
– បានពន្យល់នូវលក្ខណៈវិនិច្ឆ័យទាំង ១៦ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (AC Graduated)
– ផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ១៦ចំណុច ជាលទ្ធផលនៃការវាយតម្លៃនេះ ជាពិន្ទុអាចទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ។