Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម មោងសាមគ្គី នៅភូមិឬស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង

មហាសន្និបាតបង្កើតសហគមន៍កសិកម្ម មោងសាមគ្គី នៅភូមិឬស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង​​៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលស្រុកមោងឬស្សី និងរដ្ឋបាលឃុំមោង រៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម មោងសាមគ្គី នៅភូមិឬស្សី១ ឃុំមោង ស្រុកមោងឬស្សី ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវ ឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ ព្រមទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។

មហាសន្និបាតនេះមានការចូលរួមជាគណៈអធិបតីដោយ លោកស្រី លឹក រត្នមុន្នី អភិបាលរងនៃគណៈអភិបាលស្រុកមោងឬស្សី និងជាតំណាងលោកអភិបាលស្រុក និងមានការចូលរួមដោយលោក ឆេង គឹមលី ក្រុមប្រឹក្សាឃុំមោង លោក អ៊ួច ភីរម្យ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកស្រី ហូ ហៀប មន្ត្រីការិយាល័យអភិវឌ្ឃន៍សហគមន៍ លោក ជឹមដារារដ្ឋ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក រុំ រ៉ា ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ព្រមទាំងប្រជាកសិករ សរុប ៥៨នាក់ (ស្រី ២១នាក់)។

Leave a Reply

Your email address will not be published.