July 17, 2024
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងបរិវេណសាលាឃុំបឹងមាលា ស្រុកស្វាយលើ ដោយមានការចូលរួមដោយ លោក ភឿក ប៊ុនសុង អភិបាលរងស្រុកស្វាយលើ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកស្វាយលើ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សមាជិក និងកសិករស្ម័គ្រចិត្តចូលរួមសរុបចំនួន ៥៧នាក់ (ស្រី ២៥នាក់)។
លទ្ធផលមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មបឹងមាលាជោគជ័យ”
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
- កំណត់យកទីតាំងស្ថិតក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍ថ្មី
- មុខរបររបស់សហគមន៍មាន៖ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម និងឥណទានខ្នាតតូច ។ល។
- អនុម័តប្រាក់ភាគហ៊ុន ៣០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ៥,០០០៛/គ្រួសារ
- ការបែងចែកប្រាក់ចំណេញសុទ្ធ៖
√មូលនិធិបម្រុង ២០%
√មូលនិធិបណ្តុះបណ្តាល ៣%
√មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១៥%
√មូលនិធិលើកទឹកចិត្តសមាជិក ២%
√មូលនិធិសង្គម ២%
√មូលនិធិអភិវឌ្ឍសហគមន៍ ៨%
√ប្រាក់បែងចែកភាគលាភសមាជិក ៥០%។