កិច្ចប្រជុំស្តីពីការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រូលគម្រោងអភិវឌ្ឍន៍វិស័យកម្ម និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំស្តីពីការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប។
គោលបំណងសំខាន់នៃកិច្ចប្រជុំ រួមមាន៖
១. ណែនាំសមាជិក និងសមាជិកការនៃអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម អំពីភារកិច្ចដែលក្រសួងទើបបានប្រគល់ជូន និង
២. អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ស្តីពីការជំរុញឱ្យគម្រោងនានាគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប។
កិច្ចប្រជុំមានការចូលរួមពីនាយកគម្រោង ទីប្រឹក្សា អង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុប ៣៥នាក់ (ស្រី ៧នាក់)។