ការផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និងគោលគំនិតស្ដីពីសហគមន៍កសិកម្ម ព្រមទាំងសហគមន៍កសិកម្មទំនើប និងសម្របសម្រួលជាមួយបណ្ដុំអាជីវកម្មបន្លែ នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាន
១).ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និងគោលគំនិតស្ដីពីសហគមន៍កសិកម្ម ព្រមទាំងសហគមន៍កសិកម្មទំនើប ដល់បណ្ដុំអាជីវកម្មបន្លែ ស្ថិតនៅឃុំរលួស ស្រុកស្វាយចេក មានអ្នកចូលរួមសរុប ២៤នាក់ (ស្រី ១៥នាក់)។
មានរបៀបវារៈដូចខាងក្រោម៖
– ផ្សព្វផ្សាយអំពីគោលការណ៍គាំទ្ររបស់កម្មវិធី ASPIRE-AT
– ហេតុអ្វីបានជាកសិករចាំបាច់បង្កើតសហគមន៍កសិកម្ម?
– គោលបំណងនៃការបង្កើតសហគមន៍កសិកម្ម
– អ្វីទៅជាសហគមន៍កសិកម្ម?
– អត្ថប្រយោជន៍នៃការចូលជាសមាជិកសហគមន៍កសិកម្ម
– នីតិវិធីនៃការចូលជាសមាជិកសហគមន៍កសិកម្ម។
លទ្ធផល៖
– កសិករយល់ដឹងអំពីការផ្សព្វផ្សាយនេះ ៨០%
– កសិករស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្ម ៦០% នៃចំនួនកសិករចូលរួមសរុប។
២).ជួបប្រជុំ និងសម្របសម្រួលជាមួយបណ្ដុំអាជីវកម្មបន្លែ លើសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម ស្ថិតនៅឃុំពន្លៃ ស្រុកភ្នំស្រុក មានអ្នកចូលរួមសរុប ៣៦នាក់ (ស្រី ២០នាក់)។
មានរបៀបវារៈដូចខាងក្រោម:
– រលឹកអំពីគោលគំនិតស្ដីពីសហគមន៍កសិកម្ម
– ពន្យល់អំពីស្លាកសញ្ញាសហគមន៍កសិកម្ម
– អត្ថប្រយោជន៍នៃការចូលជាសមាជិកសហគមន៍កសិកម្ម
– ពន្យល់អំពីពាក្យសុំចូលជាសមាជិក
– ជ្រើសរើសឈ្មោះសហគមន៍កសិកម្ម
– ពន្យល់អំពីតម្លៃភាគហ៊ុន
– ពន្យល់អំពីតម្លៃសមាជិកភាព
– ជ្រើសរើសសមាជិកដើម្បីឈរឈ្មោះបោះឆ្នោតនៅមហាសនិ្នបាតខាងមុខ។



