កិច្ចប្រជុំចងក្រងសហគមន៍កសិកម្មមាន់ស្រែ (ជំហាន ៣) នៅភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំចងក្រងសហគមន៍កសិកម្មមាន់ស្រែ (ជំហាន ៣) នៅភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ដោយមានអ្នកចូលរួមដូចជា លោក ខ្លូត យុត ចៅសង្កាត់បុស្បូវ លោក សេន បូរ៉ែន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលក្រុងសំរោង និងកសិករ មានអ្នកចូលរួមសរុប ៧៤នាក់។
+កិច្ចការត្រៀមសម្រាប់សន្និបាត៖
–ជ្រើរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល
–ជ្រើសរើសបេក្ខជនឈរឈ្មោះគណៈកម្មាការត្រួតពិនិត្យ
–ដាក់ជូន និងបង្ហាញសេចក្តីព្រៀងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម
–កំណត់ឈ្មោះសហគមន៍ និងប្រាក់ភាគហ៊ុន
–កំណត់ និងត្រៀមលក្ខណៈរៀបចំមហាសន្និបាតកំណើតដំបូងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។