July 16, 2024
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ដោយមានការចូលរួមដោយ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត លោក ប៊ិន ជីវន្ត័មុន្នីរៈ អភិបាលស្រុកស្តីទី ស្រុកចំការលើ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកចំការលើ អធិការរងស្រុកចំការលើ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មផលិតកម្មស្វាយចន្ទីចំនួន ១២៥នាក់ (ស្រី ៨៦នាក់)។
លទ្ធផល នៃមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មចំការអណ្តូងអភិវឌ្ឍន៍”
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
- កំណត់ទីតាំងសហគមន៍កសិកម្ម ស្ថិតក្នុងភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
- មុខរបររបស់សហគមន៍មាន៖ ដាំស្វាយចន្ទី ស្រូវ កៅស៊ូ ទីផ្សារ សេវាកម្ម ទិញ-លក់ផលិតផលកសិកម្ម ទិញ-លក់ធាតុចូលកសិកម្ម
- ប្រាក់ភាគហ៊ុន ២០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
- ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតនេះតទៅ។
កម្មវិធីមហាសន្និបាតនេះត្រូវបានបញ្ចប់ដោយជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក។