មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ដូនបាសាមគ្គី នៅភូមិដូនបា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលឃុំដូនបា រៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ដូនបាសាមគ្គី នៅភូមិដូនបា ឃុំដូនបា ស្រុកគាស់ក្រឡ ក្រោមអធិបតីភាព លោក ច្រែង សុជាតិ អភិបាលរងនៃគណៈអភិបាលស្រុកគាស់ក្រឡ ជាតំណាងអភិបាលនៃគណៈអភិបាលស្រុក និងមានការចូលរួមពី លោក ចិន សំអន មេឃុំដូនបា លោក សុខ ពេញនី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោក ទិន សុផល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកស្រី ហូ ហៀប មន្ត្រីការិយាល័យអភិវឌ្ឃន៍សហគមន៍ លោក ជឹម ដារារដ្ឋ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក រុំ រ៉ា ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ព្រមទាំងប្រជាកសិករ សរុប ៥៦នាក់ (ស្រី ៣៨នាក់)។
គោលបំណងនៃមហាសន្និបាតនេះគឺ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវ ឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។