Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង

មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើមហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក។

=>សមាសសភាពចូលរួមមានដូចខាងក្រោម៖

-អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

-ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុករមាសហែក

-ទីប្រឹក្សាអ្នកសម្របសម្រួលកម្មវិធី និងក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត

-ក្រុមប្រឹក្សាឃុំចន្រ្តី ស្រុករមាសហែក

-មេភូមិគរ ភូមិមេព្រៃកប្បាស និងមេភូមិត្រពាំតុំ

-គ្រួសារកសិករក្នុងភូមិគោលដៅ

ដោយចូលរួមសរុប ១១៦នាក់ (ស្រី ៥៣នាក់)។

=>ជាលទ្ធផលមានដូចខាងក្រោម៖

-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន ៥រូប (ស្រី ១រូប)

-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានចំនួន ៣រូប (ស្រី ១រូប)

-បានអនុម័តទៅលើឈ្មោះ “សហគមន៍កសិកម្មគរអភិវឌ្ឍន៍” អាសយដ្ឋាន និងស្លាកសញ្ញាសហគមន៍កសិកម្ម

-បានអនុម័តទៅលើប្រាក់ភាគហ៊ុន 30 000៛/ហ៊ុន និងប្រាក់សមាជិកភាព 5 000៛/នាក់

-បានអនុម័តទៅលើមុខរបរសហគមន៍កសិកម្ម

-ការបែងចែកប្រាក់ចំណេញសហគមន៍កសិកម្ម

-ផែនការអាជីវកម្មសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.