June 24, 2024
មហាសន្និបាតបង្កើតរបស់សហគមន៍កសិកម្មមាន់ស្រែស្ទឹងឆាយ នៅក្នុងវត្តគីរីវន្ត ភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើមហាសន្និបាតបង្កើតរបស់សហគមន៍កសិកម្មមាន់ស្រែស្ទឹងឆាយ នៅក្នុងវត្តគីរីវន្ត ភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា មានអ្នកចូលរួមពីអាជ្ញាធរភូមិ/ឃុំ/ស្រុក ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម។
=>លទ្ធផលនៃមហាសន្និបាត៖
១) បានណែនាំអំពីគោលបំណងនៃមហាសន្និបាត
២) បានអនុម័តទៅលើសមាសភាពក្រុមប្រឹក្សាភិបាល ៥រូប និងគណៈកម្មាធិការត្រួតពិនិត្យ ៣រូប
៣) បានផ្សព្វផ្សាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្ម
៤) បានអនុម័តឈ្មោះ “សហគមន៍កសិកម្មមាន់ស្រែស្ទឹងឆាយ” អាសយដ្ឋាន និងស្លាកសញ្ញាសហគមន៍កសិកម្ម
៥) បានអនុម័តប្រាក់សមាជិកភាព ៥ ០០០រៀល/គ្រួសារ និងតម្លៃទិញភាគហ៊ុន ២០ ០០០រៀល/១ហ៊ុន។