កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅខេត្តកំពង់ធំ ក្រចេះ តាកែវ និងខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តកំពង់ធំ ក្រចេះ តាកែវ និងខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តកំពង់ធំ ស្រុកសណ្តាន់ ឃុំមានរិទ្ធ មានអ្នកចូលរួមសរុប ២៤នាក់ (ស្រី ០៦នាក់)។



២).ខេត្តក្រចេះ ស្រុកព្រែកប្រសព្វ ឃុំចំបក់ មានអ្នកចូលរួមសរុប ៣២នាក់ (ស្រី ១៤នាក់)។



៣).ខេត្តតាកែវ ស្រុកអង្គបុរី ឃុំពន្លៃ ភូមិសំរោង ភូមិអំពិល និងភូមិពន្លៃជើង មានអ្នកចូលរួមសរុប ៦៥នាក់ (ស្រី ៤៣នាក់)។


៤).ខេត្តរតនគិរី ស្រុកអូរយ៉ាដាវ ឃុំបរខាំ ភូមិព្រិល មានអ្នកចូលរួមសរុប ៩៧នាក់ (ស្រី ៥៨នាក់)។



គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។