កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅខេត្តស្វាយរៀង កំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង តាកែវ និងខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង កំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង តាកែវ និងខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តស្វាយរៀង ស្រុករមាសហែក ឃុំដូង ភូមិព្រិច មានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ២៣នាក់)។
២).ខេត្តកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំពោធិម្រាល ភូមិតាដែងថ្មី មានអ្នកចូលរួមសរុប ១១២នាក់ (ស្រី ៥៤នាក់)។
៣).ខេត្តប៉ៃលិន ស្រុកសាលាក្រៅ ឃុំស្ទឹងត្រង់ ភូមិព្រៃសន្ទះ មានអ្នកចូលរួមសរុប ៦នាក់ (ស្រី ១នាក់)។
៤).ខេត្តស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យ ឃុំកោះស្នែង មានអ្នកចូលរួមសរុប ០៨នាក់ (ស្រី០១នាក់)។
៥).ខេត្តតាកែវ ស្រុកគីរីវង់ ឃុំគោកព្រេច ភូមិឈើនាងខ្ពស់ បាម និងភូមិជីឃ្មល់ មានអ្នកចូលរួមសរុប ១១៥នាក់ (ស្រី ៧៦នាក់)។
៦).ខេត្តរតនគិរី ឃុំសេដា ស្រុកលំផាត់ ភូមិសមុទ្រក្រោម មានអ្នកចូលរួមសរុប ៩៨នាក់ (ស្រី ១៨នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។