មហាសន្និបាតបង្កើតសហគមន៍កសិកម្មពោធិបានកសិកម្មជោគជ័យ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយលោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ទៅកាន់ភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ដើម្បីសម្របសម្រួលដំណើរការរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្មពោធិបានកសិកម្មជោគជ័យ មានអ្នកចូលរួមសរុប ១១៧នាក់ (ស្រី ៦៥នាក់)។
ជាលទ្ធផលសម្រេចបាន៖
-កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មពោធិបានកសិកម្មជោគជ័យ” (គាំទ្រ ៩០% នៃអ្នកចូលរួម)
-ជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៧រូប
-ជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៥រូប
-កំណត់យកទីតាំងផ្ទះ កសិករឈ្មោះ ម៉ី សុភាព ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍នេះ
-កំណត់មុខរបររបស់សហគមន៍៖ ឥណទានសាច់ប្រាក់, ទិញ-លក់កសិផល, ទិញ-លក់ធាតុចូលកសិកម្ម (ជី ថ្នាំ ពូជ ប្រេង …។ល។)
-ផលិតកម្មកសិកម្ម (បន្លែ ត្រី ទា មាន់) និងការកែច្នៃកសិផលចូលទីផ្សារ
-អនុម័តប្រាក់ភាគហ៊ុន ១០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាព ១,០០០៛/គ្រួសារ
-កំណត់ថ្ងៃប្រមូលប្រាក់ភាគហ៊ុនរយៈ និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្នុងពេល១ខែ ក្រោយថ្ងៃធ្វើមហាសន្និបាតរួច ផ្អែកតាមច្បាប់សហគមន៍កសិកម្ម។