កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្ម
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន តាកែវ ស្ទឹងត្រែង បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តប៉ៃលិន ស្រុកសាលាក្រៅ ឃុំស្ទឹងកាច់ មានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ០៧នាក់) និងក្រុងប៉ៃលិន សង្កាត់បរយ៉ាខា ភូមិបរហ៊ុយជើង មានអ្នកចូលរួមសរុប ១៣០នាក់ (ស្រី ៧៥នាក់)។
២).ខេត្តតាកែវ ស្រុកត្រាំកក់ ឃុំត្រពាំងធំខាងត្បូង ភូមិត្រពាំងកោះ និងភូមិត្រពាំងជ្រៃ មានអ្នកចូលរួមសរុប ៥៤នាក់ (ស្រី ៤៧នាក់)។
៣).ខេត្តស្ទឹងត្រែង ស្រុកសេសាន ឃុំភ្លុក មានអ្នកចូលរួមសរុប ១១នាក់ (ស្រី ០៣នាក់) និងស្រុកថាឡាបរិវ៉ាត់ ឃុំអន្លង់ភេ មានអ្នកចូលរួមសរុប ១១នាក់ (ស្រី ០៣នាក់)។
៤).ខេត្តបាត់ដំបង ស្រុករតនមណ្ដល ឃុំផ្លូវមាស និងឃុំរស្មីសង្ហារ មានអ្នកចូលរួមសរុប ១៣៨នាក់ (ស្រី ៦៦នាក់)។
៥).ខេត្តសៀមរាប ស្រុកវ៉ារិន ឃុំស្រែណូយ មានអ្នកចូលរួមសរុប ១០៣នាក់ (ស្រី ៥៥នាក់)។
៦).ខេត្តព្រះសីហនុ ស្រុកកំពង់សីលា ឃុំស្ទឹងឆាយ មានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៧៥នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។