June 19, 2024
មហាសន្និបាតបង្កើតសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំស្វាយជ្រុំ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមមានលោក តូច ប៉ូច និងលោកស្រី ពៅ រចនា ទទួលបន្ទុកសហគមន៍កសិកម្ម បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំស្វាយជ្រុំ ក្រោមអធិបតីយភាពលោក ម៉ី សុផល្លី អភិបាលរងនៃគណៈអភិបាលស្រុករលាប្អៀរ នៅសាលាឃុំស្វាយជ្រុំ មានអ្នកចូលរួមសរុបចំនួន ៩៥នាក់។
គោលបំណង នៃមហាសន្និបាតនេះគឺ
១.បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ
២.អនុម័តទៅលើផែនការមុខរបរ តម្លៃហ៊ុន និងប្រាក់សមាជិកភាព។


