កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង ប៉ៃលិន តាកែវ រតនគិរី សៀមរាប និងខេត្តកំពត៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅ៖
១).ខេត្តស្ទឹងត្រែង ស្រុកសៀមបូក ឃុំកោះព្រះ មានអ្នកចូលរួមចំនួន ១៤នាក់ (ស្រី ០៤នាក់)។
២).ខេត្តប៉ៃលិន ក្រុងប៉ៃលិន សង្កាត់អូរតាវ៉ៅ ភូមិប៉ាងរលឹម ភូមិក្រចាប់ និងភូមិភ្នំដំបង មានអ្នកចូលរួមសរុប ៧៣នាក់ (ស្រី ៤២នាក់) ។
៣).ខេត្តតាកែវ ស្រុកអង្គរបូរី ឃុំពន្លៃ ភូមិសំរោង ពន្លៃខាងជើង និងភូមិអំពិល មានអ្នកចូលរួមសរុប ៥១នាក់ (ស្រី ៣៩នាក់)។
៤).ខេត្តរតនគិរី ស្រុកកូនមុំ ឃុំត្រពាំងក្រហម ភូមិ៣ មានអ្នកចូលរួមសរុប ១១៤នាក់ (ស្រី ២៣នាក់) ។
៥).ខេត្តសៀមរាប ស្រុកវ៉ារិន ឃុំល្វាក្រាំង នៅបរិវេណវត្តចន្ទ័គិរី មានអ្នកចូលរួមសរុប ៨៥នាក់ (ស្រី ៦៣នាក់)។
៦).ខេត្តកំពត ស្រុកបន្ទាយមាស ឃុំស្ដេចគង់ខាងលិច ភូមិរំពើន មានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៥១នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។