Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ

កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ

កម្មវិធី ASPIRE-AT ខេត្តរតនគិរី តាកែវ សៀមរាប ប៉ៃលិន កំពង់ស្ពឺ និងខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅ៖

១).ខេត្តរតនគិរី ស្រុកលំផាត់ ឃុំកាឡែង ភូមិកាឡែង មានអ្នកចូលរួមសរុប ៥២នាក់ (ស្រី ២៥នាក់) និងស្រុកកូនមុំ ឃុំត្រពាំងច្រេស ភូមិ៥ មានអ្នកចូលរួមសរុប ១០៥នាក់ (ស្រី ៥៦នាក់)

២).ខេត្តតាកែវ ស្រុកត្រាំកក់ ឃុំត្រពាំងធំខាងត្បូង ភូមិត្រពាំងកោះ និងភូមិត្រពាំងជ្រៃ មានអ្នកចូលរួមសរុប ៥២នាក់ (ស្រី ៣៨នាក់) និងស្រុកគីរីវង់ ឃុំគោកព្រេច ភូមិឈើនៀងខ្ពស់ បាម និងភូមជីឃ្មល់ មានអ្នកចូលរួមសរុប ៩៣នាក់ (ស្រី ៦៨នាក់)។

៣).ខេត្តសៀមរាប ស្រុកអង្គរជុំ ឃុំចារឈូក មានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ៤នាក់)។

៤).ខេត្តប៉ៃលិន ស្រុកសាលាក្រៅ ឃុំស្ទឹងត្រង់ ភូមិផ្ទះស្បូវ និងភូមិកូនដំរី មានអ្នកចូលរួមសរុប ១២៥នាក់ (ស្រី ៧៦នាក់) និងភូមិវាល មានអ្នកចូលរួមសរុប ៦២នាក់ (ស្រី ៤៨នាក់)។

៥).ខេត្តកំពង់ស្ពឺ ស្រុកគងពិសី ឃុំរកាកោះ មានអ្នកចូលរួមសរុប ៨៥នាក់ (ស្រី ៤៣នាក់)។

៦).ខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង ឃុំសេកុង ឃុំស្រែសំបូរ និងឃុំព្រែកមាស មានអ្នកចូលរួមសរុប ២៩នាក់ (ស្រី ១នាក់)។

គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.