Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម នៅសាលាឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម នៅសាលាឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម នៅសាលាឃុំស្រែណូយ ស្រុកវ៉ារិន ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិទាំង ៣ និងកសិករសរុប ៣៥នាក់ (ស្រី ១១នាក់)។

លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយគឺផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

១)អ្វីទៅដែលហៅថាសហគមន៍កសិកម្ម

២)ហេតុដូចម្តេចបានជាកសិករចាំបាច់ត្រូវចងក្រងគ្នាជាសហគមន៍កសិកម្ម

៣)គោលបំណងរួមនៃការអភិវឌ្ឍសហគមន៍កសិកម្ម

៤)គោលបំណងជាក់លាក់នៃការបង្កើតសហគមន៍កសិកម្ម

៥)លក្ខណៈពិសេសនៃសហគមន៍កសិកម្ម

៦)លក្ខណៈខុសគ្នារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន

៧)គុណតម្លៃ និងគោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម

៨)រចនាសម្ព័ន្ធ និងមុខរបររបស់សហគមន៍កសិកម្ម។

បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះរួច កសិករមានភាពសប្បាយរីករាយ និងមានការយល់ដឹងច្បាស់អំពីផលប្រយោជន៍ នៃការចងក្រងសហគមន៍កសិកម្ម ព្រមទាំងបានសន្យាថានឹងបន្តចូលរួមរហូតបង្កើតបានជាសហគមន៍កសិកម្មផ្លូវការក្នុងមូលដ្ឋាននេះ។

កិច្ចប្រជុំនេះក៏បានសម្រេចយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។

Leave a Reply

Your email address will not be published.